This are some of my vocab word from my Khmer class. I need to study the definiton and give example of it and be ready for test.
១. ស្កា (ន) ឈ្មោះល្បែងមួយប្រភេទពួកបត្រង្គ តែមានមេពីរហៅថា តៅ មានសណ្ឋានបួនជ្រុង មានរន្ធប្រាំមួយ សម្រាប់ទម្លាក់លើក្តារ មានកូន២២ ឬ ៣០ ។
ឧ. គ្រុឌលេងបាស្កាជាមួយព្រះរាជា (រឿងកាកី)
២. ស្ការ (ន) សត្វចតុប្បាទមួយប្រភេទ មុខស្រួចឆ្លឺម ជើងខ្លីៗ សម្បុរត្នោត ស្រដៀងនឹងកំប្រុក តែមាឌធំជាង ។
ឧ. សត្វស្ការជាសត្វត្រូវនឹងសត្វពស់។
៣. ស្នើ (កិ) សួរឲ្យដឹងសិន ពិគ្រោះឬប្រឹក្សាមុនសិន ។
ឧ. ការនោះខ្ញុំបានស្នើនឹងគេស្រេចហើយ។ ធិនីធ្វើលិខិតស្នើសុំកុំព្យូទ័រចាស់ៗពីក្រុមហ៊ុនខ្យូប៊ី ដើម្បីឲ្យអង្គការមួយចំនួន ។
៤. ស្នើរ (ន) ស្រទាប់ សង្កាត់ដែលសើរើឡើងបានដោយងាយ ។
ឧ. ស្នើរក្រដាស ។ ម្លូប្រាំស្នើរ គឺម្លូដប់សន្លឹក ។
៥. ស្មើ ( គុ ឬ កិ.វិ ) ដែលប៉ុនគ្នា ត្រូវគ្នា មិនលើសមិនខ្វះគ្នា ។
ឧ. សុខគាធ្វើមុខស្មើ ។
៦. ស្ទើរ ( គុ) ដែលមិនពេញ មិនគ្រប់គ្រាន់ ។
ឧ. ចេកទុំស្ទើរ ។
៧. ស្មា (ន) ប៉ែកអវយវៈត្រង់លើគល់ដៃនមុស្ស ឬត្រង់ខាងគល់ជើងមុខសត្វតិរច្ឆាន ។
៨. ស្មារលា (កិ) សូមលែងធ្វើដូច្នោះតទៅទៀត ឬសូមកុំឲ្យបានជួបប្រទះទៀត.
ឧ. សូមស្មារលាលែងបាញ់សត្វ ។